• 26/02/2020 11:03:37 (GMT + 8)

លិចលឺថា​ Pogba ចង់​ចាកចេញ​ពី​ Man United រួចផ្ទេរទៅ​កាន់ក្លឹប​អេស្ប៉ាញ​មួយនេះ​

Admin Jan 21-2022 ព័ត៌មានកីឡា
115

ខ្សែ​បម្រើ​ Paul Pogba ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ ចង់​ចាក​ចេញ​ពី​ក្លឹប​ Manchester United ទៅ​កាន់​ក្លឹប​ Real Madrid ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​សារព័ត៌មាន​ Daily Star ដែល​ចុះ​ផ្សាយ​លើ​ Marca ។

បើ​តាម​ប្រភព​ខាង​លើ​ Pogba នៅ​មាន​កុងត្រា​ជា​មួយ​ Man Utd កន្លះ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ ប៉ុន្តែ​គេ​មិន​ចង់​បន្ត​កុងត្រា​ទេ​ ដោយ​ចង់​ចាកចេញ​ផ្ទេរ​ទៅកាន់​ Real Madrid នៅរដូវកាលក្ដៅ​ខាងមុខដោយ​គ្មាន​តម្លៃ​ខ្លួន​តែ​ម្ដង​ (Free Transfer) ។

យ៉ាង​ណា​​ទោះជិត​អស់​កុងត្រា​ជា​មួយ​ក្រុម​បិសាចក្រហមក៏ដោយ​ ​តែ​លោក​ Rangnick ធ្លាប់​និយាយ​ថ្មី​ៗ​នេះ​រួច​មក​ហើយ​ ដោយថា​ក្រោយរូបគេជា​របួស​ឆាប់ៗ​នេះ​ ​​នឹង​ដាក់​ឲ្យ​ចូល​រហូត​ ដល់​ចប់​កុងត្រា​តែម្ដង។

ហើយសម្រាប់ Pogba បានផ្ទេរមក​កាន់ទឹកដី Old Trafford​ ក្នុង​ឆ្នាំ​២០១៦ ដោយ​ធ្លាប់​ចូល​លេងបាន ២១២ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ៣៨គ្រាប់ហើយឲ្យក្រុមបិសាចក្រហម Man United ​៕

ប្រភព៖ Marca 

បញ្ចេញមតិ

អត្ថបទពេញនិយម

អត្ថបទថ្មីៗ

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង