• 26/02/2020 11:03:37 (GMT + 8)

ក្រុមបិសាច Man Utd ត្រូវ​បង់​ឲ្យ​ Pogba ​មុន​ចាកចេញ​​ជិត ​៥លានដុល្លារ​ បន្ថែម​ពី​លើ​ថ្លៃ​ពលកម្ម​

Admin Jun 03-2022 ព័ត៌មានកីឡា
580

ក្លឹប​ Manchester United បាន​ធ្វើ​ការ​ប្រកាស​ផ្លូវការ​ហើយ​ថា​ ខ្សែ​បម្រើ​ Paul Pogba នឹង​ចាកចេញ​ពី​ក្លឹប​នៅ​ពេល​ចប់​កុងត្រា​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២២​នេះ​។

បើ​យោង​តាម​របាយ​ការណ៍​របស់​ Daily Mail ខាង​ Man Utd ត្រូវ​បង់​ឲ្យ​ Pogba ជាង​៤,៨លាន​ដុល្លារ​ បន្ថែមពីលើប្រាក់ពលកម្មប្រចាំខែមិថុនា​មុននឹង​ចាកចេញ​។

តាំង​ពី​ផ្លាស់​មកឲ្យក្រុម​ Man Utd តាំង​ពី​ឆ្នាំ​២០១៦​មក​ ក្រុម​បិសាច​ក្រហម​បាន​ចំណាយ​លើ​ប្រាក់​ពលកម្ម​ទៅ​ Pogba ច្រើន​ជាង​ ១១៣លាន​ដុល្លារ​ទៀត​ បន្ថែម​ពី​នេះ​ទៀត​ក្លឹប​ត្រូវ​បង់​ថ្លៃ​សិទ្ធ​ប្រើ​ប្រាស់​រូបភាព​របស់​គេ​ជាង​ ៣,៥លានដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ក៏​ដូច​ជា​ឲ្យ​ប្រាក់​លើក​ទឹក​ចិត្ត​ពេល​បាន​ទៅ​លេង​ UCL ជាង​២,២លានដុល្លារ​ទៀតផង​។

ក្រោយ​ចាកចេញ​ពី​ក្លឹប​នេះ​ Pogba ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា​នឹង​ត្រលប់​ទៅ​ Juventus វិញ​ដោយ​នៅ​ខណៈ​នេះ​ភាគី​ទាំង​ពីរ​កំពុង​ចរចា​គ្នា​ហើយ ៕

ប្រភព៖ The Sun

បញ្ចេញមតិ

អត្ថបទពេញនិយម

អត្ថបទថ្មីៗ

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង