• 26/02/2020 11:03:37 (GMT + 8)

នាយក​ក្រុម Inter Milan ចង់​បាន​ Dybala មក​ចូល​រួម​ក្លឹប​របស់​ខ្លួន​ក្នុង​រដូវកាល​ថ្មី​ខាង​មុខ​

Admin Jun 01-2022 ព័ត៌មានកីឡា
525

លោក​​ Marotta នាយក​ផ្នែក​កីឡា​របស់​ក្លឹប​ Inter Milan បាន​និយាយ​នៅ​ក្នុង​កម្មវិធី​មួយ​កន្លង​ទៅ​នេះ​ថា​ លោក​សង្ឃឹម​ថា​ ខ្សែ​ប្រយុទ្ធ​ Paulo Dybala អាច​មក​ចូល​រួម​ជា​មួយ​ក្លឹប​លោក​នៅ​រដូវកាល​ថ្មី​ខាង​មុខ​។

ដោយលោក ​Marotta បាន​និយាយ​ថា​៖" Dybala អាចនឹង​មកលេង​នៅ​ក្លឹប​ Inter Milan នៅ​ឆ្នាំ​ក្រោយ​​ នៅ​ក្នុង​ខណៈ​នេះ​ខ្ញុំ​មិន​ដឹង​ទេ​ ក៏​ប៉ុន្តែ​ច្បាស់ណាស់​ ខ្ញុំសង្ឃឹម​ថា​គេ​​​មក​លេង​ជា​មួយ​យើង​ទៅ​ចុះ​ "។

រំលឹកដែរថា Dybala បានប្រកាស​ចាកចេញ​ពីក្លឹប​ Juventus នៅ​រដូវកាល​ខាង​មុខ​នេះហើយ​ដោយ​គ្មានតម្លៃខ្លួន ។ ចំពោះកីឡាករ​រុបនេះ​បាន​រួម​រស់​ជា​មួយ​ក្លឹប​អ៊ីតាលី​​​អស់​រយៈពេល​ ៧ឆ្នាំ​ហើយ​ ដោយ​ចូល​រួម​លេង​បាន​ ២៩៣ប្រកួត​ និង​ស៊ុត​ចូល​ ១១៥គ្រាប់​ផងដែរ ៕

ប្រភព៖ Goal 

បញ្ចេញមតិ

អត្ថបទពេញនិយម

អត្ថបទថ្មីៗ

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង