បើតាមសេចក្តីរាយការណ៍មកថាកីឡាករ Paul Pogba បានធ្វើការបដិសេធក្នុងការចុះកុងត្រាថ្មី ជាមួយក្រុម Manchester United ដោយខ្សែបម្រើរូបនេះអាចនឹងចាកចេញពីទឹកដី Old Trafford នារដូវក្ដៅនេះ។កីឡាករសញ្ជិតបារាំងរូបនេះ នៅមានកុងត្រារហូតដល់ខែមិថុនាឆ្នាំក្រោយ ហើយក្រុមបិសាចក្រហមជឿថាខ្លួននឹងអាចចរចារជាមួយលោក Mino Raiola ដែលជាភ្នាក់ងារផ្ទាល់ខ្លួនរបស់កីឡាករអំពីកុងត្រាថ្មីនេះ។
កាសែត The Mirror ក៏បានចុះផ្សាយផងដែរថា Man United បានដាក់សំណើរ 350,000ផោនក្នុងមួយសប្ដាហ៍ ប៉ុន្តែកីឡាករម្ចាស់ពាន World Cup រូបនេះ បានបដិសេធសំណើរ ដោយគេចង់ចាកចេញទៅកាន់ក្លឹបថ្មី ។ កាសែតដដែលបានបន្តថា ក្លឹប PSG យល់ព្រមក្នុងការបង់ប្រាក់54លានផោនសម្រាប់កីឡាករវ័យ28ឆ្នាំរូបនេះ ហើយក្រុមបិសាចក្រហមត្រូវបានគេរាយការណ៏ថាចង់លក់កីឡាកររូបនេះក្នុងទីផ្សាររដូវក្ដៅនេះផងដែរ។
ក្រុមលោក Ole Gunnar Solskjaer ត្រូវបានគេជឿថានឹងមិនព្រមឲ្យកីឡាកររូបនេះចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួនឡើយ ប៉ុន្តែក្លឹបក៏នឹងមិនបញ្ចុះតម្លៃខ្លួន50លានផោនរបស់គេផងដែរ។Pogba ដែលបានចូលរួមលេងនៅក្នុងការប្រកួតពានអឺរ៉ុបក្នុងរដូវក្ដៅនេះ បានស៊ុតបញ្ចូលទី6គ្រាប់ និងបង្កើតឳកាសឲ្យមិត្តរួមក្រុមបាន9ដងក្នុងការបង្ហាញខ្លួន42ប្រកួត អំឡុងរដូវកាល 2020-21 ៕
ប្រភព ៖ Sportsmole
Salah មិនអស់ចិត្តនឹងមិនឈ្នះពាន Champions League ដោយចង់ឲ្យរដ...
689ក្រុមបិសាច Man Utd ត្រូវបង់ឲ្យ Pogba មុនចាកចេញជិត ៥លានដុល្លារ...
602Neymar នៅតែបន្តចង់ឈ្នះពាន UCL ជាមួយក្រុម PSG ខណៈពាក្យចចាមអារ...
585នាយកក្រុម Inter Milan ចង់បាន Dybala មកចូលរួមក្លឹបរបស់ខ្លួនក្ន...
578Salah មិនអស់ចិត្តនឹងមិនឈ្នះពាន Champions League ដោយចង់ឲ្យរដ...
3 June 2022ក្រុមបិសាច Man Utd ត្រូវបង់ឲ្យ Pogba មុនចាកចេញជិត ៥លានដុល្លារ...
3 June 2022Neymar នៅតែបន្តចង់ឈ្នះពាន UCL ជាមួយក្រុម PSG ខណៈពាក្យចចាមអារ...
1 June 2022នាយកក្រុម Inter Milan ចង់បាន Dybala មកចូលរួមក្លឹបរបស់ខ្លួនក្ន...
1 June 2022