• 26/02/2020 11:03:37 (GMT + 8)

ប្រធានក្លឹប Barca បានបង្ហើបត្រង់​ៗថា​ កីឡាកររូបនេះ ពិត​ជា​ធ្លាប់​បាន​ទាក់​ទង​ ចង់​ត្រលប់មក Barca ម្ដង​ទៀត​ពិតមែន

Admin Sep 08-2021 ព័ត៌មានកីឡា
156

លោក Joan Larporta ប្រធានក្លឹប​ក្រុមអ្នកមានបុណ្យBarcelona ដែលទើបនឹងឈ្នះការបោះឆ្នោតហើយទទួល​តំណែង​ជា​ប្រធាន​ក្លឹប​ សារ​ជា​ថ្មី​កាល​ពី​ខែ​មីនា​ កន្លង​ទៅ​
​បាន​បង្ហើបប្រាប់ថា​៖" ពិត​ណាស់​ ពួកយើងបាន​ព្យាយាម​ទាក់ទង​ចង់​ទិញ​យក​ Neymarមក​វិញ​
ហើយរូបគេ​ក៏​ចង់ត្រលប់​មក​លេង​ឲ្យ​ក្លឹបរបស់​យើង​ម្ដង​ទៀត​ផង​ដែរ​ "។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Goal ទាក់​នឹង​រឿង​ខាង​លើ​ កីឡាករខ្សែរប្រយុទ្ធសញ្ចាតិប្រេស៊ីល​ Neymar ខ្លួន​ឯង​ធ្លាប់​និយាយ​ថា​ 
"គេ​ចង់​ត្រលប់​ទៅ​ Barca វិញ​ដើម្បី​ទៅ​លេង​ជា​មួយ​​ Messi នៅ​ក្នុង​រដូវកាល​នេះ​។

ប៉ុន្តែអ្វី​ៗ​ត្រូវ​បាន​ប្រែ​ប្រួល​ក្រោយ​ Neymar បាន​បន្ត​កុងត្រា​ថ្មី​ជា​មួយក្លឹបមាន់គោកបារាំង​ PSG រហូត​ដល់​ឆ្នាំ​២០២៥ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២១​កន្លង​ទៅ​។
 ម្យ៉ាងទៀតក្ដីស្រមៃរបស់កីឡាករ Neyma ចង់​លេង​ជា​មួយ​ Messi ម្ដង​ទៀត​គឺ​បាន​សម្រេច​ ក្រោយ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​រូប​នេះ​ 
បានផ្លាស់​ទៅ​លេង​នៅ​ក្លឹប​បារាំង​ក្នុង​រដូវកាល​ឆ្នាំ​២០២១/២២នេះ​៕

ប្រភព : Sport MK

បញ្ចេញមតិ

អត្ថបទពេញនិយម

អត្ថបទថ្មីៗ

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង