• 26/02/2020 11:03:37 (GMT + 8)

ខ្សែរប្រយុទ្ធរូបនេះប្រាប់​ពី​មូលហេតុ​ដែលសម្រេចចិត្ត​ខ្លួន​ចាក​ចេញ​ពីក្លឹបតោរខៀវ​ Chelsea ​

Admin Sep 28-2021 ព័ត៌មានកីឡា
120

ខ្សែ​ប្រយុទ្ធ​ Olivier Giroud បាន​និយាយ​ប្រាប់​ទៅ​កាន់​សារព័ត៌មាន​ Telefoot នៅ​ក្នុង​ថ្ងៃ​នេះ​ពី​មូលហេតុ​ដែល​គេ​ធ្វើ​ការ​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្លឹប​អង់គ្លេសតោរខៀវ​ Chelsea ទៅ​កាន់​ក្លឹប​អ៊ីតាលី​ AC Milan សម្រាប់​រដូវ​កាល​ឆ្នាំ​ ២០២១/២២នេះ។


ដោយ Giroud បាន​និយាយ​ថា​៖" ខ្ញុំ​ចូល​ចិត្ត​នៅ​ Premier League នេះ​ណាស់​ប៉ុន្តែ​មាន​ចំណុច​ខ្លះ​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​តែ​​​សម្រេច​ចិត្តចាកចេញ ​។ ខ្ញុំ​ធ្លាប់​បាន​ប្រាប់​អ្នក​ចាត់​ការ​លោក Thomas Tuchel ថា​​​ជម្រើស​​ចុងក្រោយរបស់​ខ្ញុំគឺ​​​ចាក​ចេញ​ពី​ Chelsea ​។ 

ហើយ Giroud ក៏ធ្លាប់​ឈ្នះ​ពាន​ ៣ដងផងដែរជាមួយជា​មួយ​ក្រុមតោរខៀវ Chelsea ដូច​ជា​ពាន​ FA Cup ពាន​ Europa League និង​ពាន​ Champions League ផងដែរ ។ ហើយនៅ​ពេល​នេះ​ ខ្សែ​ប្រយុទ្ធ​វ័យ​ ៣៤ឆ្នាំ​ ​បានផ្ទេរមក​លេង​ឲ្យ​ក្រុម AC Milan ហើយ កាលពីដើមរដូវកាល ដោយរូបគេ​ចូល​​លេង​បាន​ ៤ប្រកួត​ និង​ស៊ុតបាន ​២គ្រាប់ផងដែរ​  ៕

ប្រភព៖ Goal

បញ្ចេញមតិ

អត្ថបទពេញនិយម

អត្ថបទថ្មីៗ

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង