• 26/02/2020 11:03:37 (GMT + 8)

Mbappe ថា​ខ្លួន​មិន​ទៅ​ចូល​រួម​ជា​មួយ Real Madrid ទេ តែនឹងផ្លួលក្រុម Real Madrid ឲ្យធ្លាក់ចេញពីពានរង្វាន់ UCL 

Admin Dec 30-2021 ព័ត៌មានកីឡា
149

ខ្សែ​ប្រយុទ្ធ​ Kylian Mbappe បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ CNN នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​នឹង​មិន​ទៅ​ចូល​រួម​លេង​ឲ្យ​ក្លឹប​ Real Madrid នៅ​ខែ​មករា ឆ្នាំ​២០២២ខាង​មុខ​នេះ​ទេ​។

ដោយ Mbappe បាន​និយាយ​ថា​៖" ​ខ្ញុំ​នឹង​មិន​ទៅ​ចូល​រួម​លេង​ឲ្យ​ Real Madrid នៅ​ខែ​មករា​នេះ​ទេ​។ នៅ​ខែ​មករា​ហ្នឹង​មិន​អាច​ទៅ​រួច​ទេ​ ខ្ញុំ​នៅ​បន្តលេង​នៅ​ Paris បន្តទៀត​។ ការលេខនៅទីនេះពិត​ជា​សប្បាយ​ចិត្ត​មែន​ទែន​ ហើយច្បាស់ណាស់ខ្ញុំ​នឹង​ខិត​ខំ​គ្រប់​យ៉ាង​ ដើម្បី​​ឈ្នះ​ពាន​​ជា​មួយក្លឹប​ PSG "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ មក​ទល់នឹង​ពេល​នេះ​ Mbappe មិន​ទាន់​បញ្ជាក់​ពី​អនាគត​របស់​គេ​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ ទាក់​ទង​នឹង​រឿង​ គេ​បន្ត​កុងត្រា​ថ្មី​ជា​មួយក្លឹប​ PSG ឬ​ក៏​ចេញ​ទៅ​ក្លឹប​ផ្សេង​ដូចជាក្រុម​ Real Madrid ជា​ដើម​ ​ខណៈដែល​កីឡាករ​រូបគេ​នឹង​ចប់​កុងត្រា​នៅ​ចុង​រដូវកាល​នេះ​ហើយ ​៕

ប្រភព៖ CNN

បញ្ចេញមតិ

អត្ថបទពេញនិយម

អត្ថបទថ្មីៗ

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង