• 26/02/2020 11:03:37 (GMT + 8)

ក្រុម Bayern Munich ចូលខ្លួន​បើកការចរចាយកគ្រាប់ពេជ្ររបស់ជម្រើសជាតិហូឡង់រូបនេះ

Admin Feb 02-2022 ព័ត៌មានកីឡា
159

យោងតាមសារព័ត៌មាន Marca បានឲ្យដឹងថា ក្លិប Bayern Munich មានចំណាប់អារម្មណ៍ផ្ទេរយកខ្សែបម្រើក្រុមអ្នកមានបុណ្យ Barcelona កីឡាករ Frenkie de Jong ដោយបានទាក់ទងចរចាជាមួយ ភ្នាក់ងារជម្រើសជាតិហូឡង់វ័យក្មេងរូបនេះ រួចរាល់ហើយ។

យ៉ាងណាមិញ ខ្សែបម្រើសញ្ជាតិហូឡង់ខាងលើ មិនបានបង្ហាញគុណភាព​ល្អណាស់ណាទេ ក្នុងការលេងឲ្យក្រុម Barcelona ខណៈបច្ចុប្បន្ន ក្លិបជើងឯក Bundesliga ៣១សម័យកាល Bayern Munich បានត្រៀមសាងយករូបគេ ទៅលេងនៅទឹកដីអាល្លឺម៉ង់វិញម្ដង ។

ជាមួយគ្នានេះ បើតាមប្រភពដដែល ប្រសិន Bayern បរាជ័យក្នុងការបញ្ចុះបញ្ចូលយក De Jong ក្នុងខែមករានេះ នោះពួកគេនឹងព្យាយាមសាជាថ្មីម្ដងទៀតនាទីផ្សាររដូវក្ដៅខាងមុខ ។

ប្រភព : 90MIS

បញ្ចេញមតិ

អត្ថបទពេញនិយម

អត្ថបទថ្មីៗ

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង