• 26/02/2020 11:03:37 (GMT + 8)

លោក Pochettino ចង់ឲ្យ Man UTD ជះលុយ១៣០លានផោន ទិញយកកីឡាកររូបនេះពេលលោកទៅដឹកនាំ

Admin Feb 14-2022 ព័ត៌មានកីឡា
111

លោក Pochettino ត្រូវបានគេរាយការណ៍ថា ចង់ឲ្យក្រុម Manchester United ចុះហត្ថលេខាទិញយក Harry Kane មករួមក្រុមប្រសិនបើលោកមានវត្តមានទៅដឹកនាំនៅឯកីឡដ្ឋាន Old Trafford។

ជាការពិតណាស់ អនាគតរបស់លោក Pochettino ជាមួយក្លឹប Paris Saint Germain ហាក់បីដូចជាស្រពេចស្រពិលខ្លាំងមែនទែន ដោយរបាយការណ៍មួយចំនួនបានលើកឡើងថា រូបលោកនឹងផ្លាស់មកដឹកនាំក្រុម Man Utd ខណៈ លោក​Zidane នឹងជំនួសតំណែងរបស់លោកនៅឯកីឡដ្ឋាន Parc de Princes។

ទន្ទឹមនឹងពាក្យចចាមអារ៉ាម​លោក Pochettino មកដឹកនាំក្រុម Man Utd ​កាសែត The Telegraph បានលើកឡើងថា រូបលោកកំពុងទទូចឲ្យក្រុមបិសាចក្រហម​ទិញយក Harry Kane មករួមក្រុមប្រសិនបើលោកមានឱកាសទៅដឹកនាំនៅទីនោះមែន ពីព្រោះកីឡាករសញ្ជាតិអង់គ្លេសខាងលើ ជាអតីតកូនក្រុមរបស់លោក ហើយលោកដឹងពីសមត្ថភាពរបស់គេច្បាស់កាលដឹកនាំនៅក្លឹប Tottenham Spur ៕

ព្រភព : ONE SPORT

បញ្ចេញមតិ

អត្ថបទពេញនិយម

អត្ថបទថ្មីៗ

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង