ខ្សែការពារ Harry Maguire បានបង្ហោះលើបណ្ដាញសង្គម Twiiter របស់ខ្លួនក្នុងថ្ងៃនេះ ដោយបានបដិសេធនឹងសារព័ត៌មានជាច្រើន ដែលបានចុះផ្សាយទាក់ទងនឹង តំណែងប្រធានក្រុម Man Utd កំពុងតែរង្គោះរង្គើ ដោយខ្សែប្រយុទ្ធ Cristiano Ronaldo កំពុងតែប្រជែងយកតំណែងមួយនេះពីគេ។
បើតាមចុះការផ្សាយរបស់ Mirror បានឲ្យដឹងថា តំណែងប្រធានក្រុម Man Utd កំពុងតែត្រូវកីឡាករនិយាយគ្នាថា តើរវាង Maguire និង Ronaldo មួយណាស័ក្ដិសមជាង ដោយមតិភាគច្រើនជ្រើសយក Ronaldo ដោយថាគេមានស័ក្ដិសមជាង និងមានសមត្ថភាពជាង Maguire មួយវិញទៀត Ronaldo ក៏មានចិត្តកំពុងចង់ប្រជែងយកតំណែងនេះផងដែរ។
បើតាមប្រភពដដែលនេះ Rangnick កាលពីពេលថ្មីៗក៏បានប្រគល់មើលការខុសត្រូវណែនាំកីឡាករក្នុងក្រុម ជាពិសេសទៅលើកីឡាករក្មេងៗ ឲ្យ Ronaldo ទទួលខុសត្រូវផងដែរ ដែលធ្វើឲ្យ Maguire យ៉ាងណាក៏ត្រូវតែស្ដាប់ Ronaldo ផងដែរ។
តំណែងប្រធានក្រុមនេះ ត្រូវបាន Mirror ចុះផ្សាយថា Rangnick នឹងប្រកាសជាផ្លូវការនឹងធ្លាក់ទៅលើ Ronaldo ឆាប់ៗនេះ តែយ៉ាងណា Maguire ហាក់បីដូចជាមានការស្ទាក់ស្ទើរមិនចង់ឲ្យ។
យ៉ាងណាក្រោយឃើញព័ត៌មានទាំងនេះ Maguire បានចេញសារដោយផ្ទាល់ បដិសេធរឿងនេះទាំងស្រុង ដោយមិនមានរឿងនេះកើតឡើងក្នុងក្រុមនោះទេ ដោយនៅខណៈនេះក្រុមគេកំពុងតែរួបរួមគ្នាណាស់ និងខិតខំប្រឹងប្រែងបន្តទៅមុខទៀតផងដែរ ។
ប្រភព៖ Goal | Marca
Salah មិនអស់ចិត្តនឹងមិនឈ្នះពាន Champions League ដោយចង់ឲ្យរដ...
677ក្រុមបិសាច Man Utd ត្រូវបង់ឲ្យ Pogba មុនចាកចេញជិត ៥លានដុល្លារ...
589Neymar នៅតែបន្តចង់ឈ្នះពាន UCL ជាមួយក្រុម PSG ខណៈពាក្យចចាមអារ...
573នាយកក្រុម Inter Milan ចង់បាន Dybala មកចូលរួមក្លឹបរបស់ខ្លួនក្ន...
557Salah មិនអស់ចិត្តនឹងមិនឈ្នះពាន Champions League ដោយចង់ឲ្យរដ...
3 June 2022ក្រុមបិសាច Man Utd ត្រូវបង់ឲ្យ Pogba មុនចាកចេញជិត ៥លានដុល្លារ...
3 June 2022Neymar នៅតែបន្តចង់ឈ្នះពាន UCL ជាមួយក្រុម PSG ខណៈពាក្យចចាមអារ...
1 June 2022នាយកក្រុម Inter Milan ចង់បាន Dybala មកចូលរួមក្លឹបរបស់ខ្លួនក្ន...
1 June 2022