• 26/02/2020 11:03:37 (GMT + 8)

អ្នកគាំទ្រ PSG ពូកែចំអកឱ្យពេក ពេលនេះ Neymar បោះសម្តីឌឺដងមួយម៉ាត់​ ស្តាប់ហើយល្មមចត់បាយ

Admin Apr 27-2022 ព័ត៌មានកីឡា
127

​ខ្សែរប្រយុទ្ធ Neymar Jr បានបង្ហាញឆន្ទៈថាគាត់នឹងបន្តស្នាក់នៅជាមួយក្រុម Paris Saint-Germain ជាបន្តទៀត ទោះបីជាមួយរយៈចុងក្រោយនេះគាត់តែងតែទទួលបានពាក្យប្រមាថរិះគន់ពីសំណាក់អ្នកគាំទ្រក៏ដោយ។

ដោយសារតែងតែទទួលបានពាក្យចំអករិះគន់ពីសំណាក់អ្នកគាំទ្រក្លិបជារឿយៗ, Neymar បាននិយាយប្រាប់កាសែត ESPN យ៉ាងដូច្នេះថា៖ ការចំអករិះគន់? ពួកគេនឹងហត់នឿយចំពោះការធ្វើដដែលៗបែបនេះ ដោយសារខ្ញុំនៅសល់កុងត្រាជាមួយក្លិបរយៈពេល ៣ ឆ្នាំទៀត៕

ជាការពិតណាស់ បន្ទាប់ពី PSG ធ្លាក់ចេញពីពានរង្វាន់ Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយក្រោមថ្វីជើងក្រុម Real Madrid, ចំពោះ Neymar និង Lionel Messi តែងតែទទួលបានការចំអករិះគន់ពីសំណាក់អ្នកគាំទ្រក្លិប ហើយជារឿយៗអ្នកគាំទ្រទាំងអស់នោះបានសម្តែងការមិនពេញចិត្ត និងចង់បណ្តេញអ្នកទាំង ២ មិនឱ្យស្នាក់នៅជាមួយ PSG បន្តទៀតផងដែរ។

បញ្ចេញមតិ

អត្ថបទពេញនិយម

អត្ថបទថ្មីៗ

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង