• 26/02/2020 11:03:37 (GMT + 8)

Vinicius Jr សង្ឃឹម​ថាដៃគូខ្លួននិងឈ្នះ​ពាន​ Ballon d'Or នៅរដូវកាលនេះ

Admin Apr 29-2022 ព័ត៌មានកីឡា
139

ខ្សែ​ប្រយុទ្ធ​ Vinicius Jr បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Movistar Futbol ក្រោយ​ក្លឹប​ Real Madrid ប្រកួត​ចាញ់​ក្លឹប​ Manchester City ក្របខ័ណ្ឌ​ UEFA Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​កាលកន្លងទៅថារូបគេ​សង្ឃឹម​នឹងបានឃើញ​ខ្សែ​ប្រយុទ្ធ​ Karim Benzema នឹង​បញ្ចប់​រដូវកាល​នេះ​ដោយ​ទទួល​បានពាន​ Ballon d'Or ។

ដោយ Vinicius Jr បាន​និយាយ​ថា​៖"   Karim Benzema ​គាត់​ជា​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​ ហើយ​គាត់​ក៏​ជា​បង​ប្រុស​ខ្ញុំ​ផង​ដែរ​។  ​រដូវកាល​នេះ​ខ្ញុំចង់ឃើញគាត់ ឈ្នះ​ពាន​ Champions League និង​បន្ទាប់​មក​​និង​ឈ្នះ​ពាន​ Ballon d'Or ផងដែរ ។ "។

នៅ​ក្នុង​រដូវកាល​នេះ​ Benzema ចូល​លេង​ឲ្យក្លឹប​ Real Madrid បាន​៤១ប្រកួត​ហើយ​ និង​ស៊ុត​ចូល​បាន​ ៤១គ្រាប់។ ចំពោះខ្សែ​ប្រយុទ្ធ​រូប​នេះ​​មាន​ការ​ឡើង​ទម្រង់​លេង​យ៉ាងខ្លាំង​ដោយ​ជួយ​ឲ្យក្រុម​ Real Madrid ឈ្នះ​ការ​ប្រកួត​ធំ​ជា​ច្រើន​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ និង​មជ្ឈដ្ឋាន​បាល់ទាត់​ទូ​ទៅ​យល់​ថា​គេ​មាន​ឱកាស​ច្រើន​ក្នុងការ​​ឈ្នះ​ពាន​ Ballon d'Or ក្នុង​ឆ្នាំ​នេះ។

ប្រភព៖ ESPN FC

បញ្ចេញមតិ

អត្ថបទពេញនិយម

អត្ថបទថ្មីៗ

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង